ថ្ងៃនេះខ្ញុំសុំ និយាយដើមខ្លួនឯងបន្តិចចុះ។ តែសូមអ្នកអានកុំសើចយំអី ដូចអ្នកទាំងអស់គ្នាដឹងស្រាប់ហើយ ថាខ្ញុំ មិនមែនជាអ្នកមានទេ ជានិស្សិតក្រីក្រ ហើយយោកយ៉ាកទៀត ដូច្នេះក៏បានត្រឹមកង់ជិះ ទៅធ្វើការ ទៅរៀនគួរ…. ឥឡូវកុំឲ្យតាប៉ែយូរ ខ្ញុំចូលសាច់រឿងហ្មងៈ កាលពីម្សិលមិញវេលាម៉ោង ៦:៣០ ល្ងាច (២៦/១០/២០១១) បន្ទាប់ពីចេញពីរង់ចាំលោកម្ចាស់ភ្លៀងមិនព្រមរាំងមក ខ្ញុំក៏ដាច់ចិត្តមកទាំងរលឹមហ្មង ព្រោះអត់រៀនមួយ Session ខាតមួយពិន្ទុ លោកអ្នក ប្រិយមិត្តដឹងអត់ (អត់ដឹងផង) លំហាត់ ២ កិច្ចការផ្ទះ បានតែ ១ ពិន្ទុប៉ុណ្ណោះ។ ដូច្នេះខ្ញុំក៏សម្រេចចិត្ត ជិះមកហ្មងទៅ ស្រាប់តែពេលមកដល់កន្លងផ្លូវកាច់អត់ស្ដុបចូលឃ្លាំងរំសេវ ជិតដល់ផ្ទះហើយហ្នឹង ស្រាប់តែខ្ញុំជ្រុលទៅមុខបន្តិច មានឡានទីកូ (ឡានកញ្ចាស់ណាស់) មួយបើកបញ្ច្រាសមក ចំពីមុខខ្ញុំ អស់ទាស់! មុនដំបូងសល់ឃ្លាតប្រហែល ១ ម៉ែត្រ ខ្ញុំរកថយក្រោយ តែគេមកដែរ ថយទៅបានតែតិចពេក ទៅណាក៏មិនរួចដដែល ខ្ញុំក៏នៅស្ងៀម ហ៊ឺមមម ដល់អាចឹងទៅ គាត់ (បើកឡានទីកូ សែនយា) ក៏ជាន់ហ្វ្រាំងឡានមកមុខថែម … Continue reading
មែនក៏អី?
This gallery contains 2 photos.
នារីភាគច្រើនបានគិតថា ខណៈពេលដែលខ្លួនឈានចូលវ័យៈ ១៥ ឆ្នាំៈ ពិភពលោកនេះ មានពណ៌ស៊ីជម្ពូ អ្វីៗ អ្នកណាៗ ក៏គួរឲ្យស្រឡាញ់ ^^ ២០ ឆ្នាំៈ អ្នកណាដែលខ្ញុំត្រូវស្រលាញ់ ? ២៥ ឆ្នាំៈ អ្នកណានឹងស្រលាញ់ខ្ញុំ ? ៣០ ឆ្នាំៈ ខ្ញុំត្រូវជ្រើសរើសយកអ្នកណា ? ៣៥ ឆ្នាំៈ អ្នកណានឹងជ្រើសយកខ្ញុំ ? ៤០ ឆ្នាំៈ អ្នកណាក៏ខ្ញុំព្រមដែរ ៕ មែនក៏អី លោកអើយ!
វិភាគលមើល!
- ពាក្យចាស់មួយនិយាយចា «ចង់ចាប់ខ្លាទាល់តែចូលរូងខ្លា», វាដូចនឹងពាក្យមួយថា «ចង់ចាប់ត្រីទាល់តែចុះទឹក» អាគិគិ ចំណែកខ្ញុំវិញ ស្ទូចវិញល្អជាង ចំណាយនុយតែបន្តិច បានបាត់ ចាំបាច់ចុះ នាំទទឹក Russo ។ អូម៉ាយហ្គត អាសអាភាស…
ចុះអ្នកវិញ ចង់ចាប់ខ្លា ទាល់តែចូលរូងខ្លាឬ?
ពាក្យគន្លឹះ អានហើយគិត
ស្នេហាជាពាក្យពីរម៉ាត់ តែរសជាតិវាមានលើសពីពីរ ។ ពេលវេលា គឺជាឱសថទិព្វ វាព្យាបាលរបួសថ្មី តែបើប្រើវាមិនស្រួល វានឹងស៊ាំទៅនឹងមេរោគ មិនត្រឹមតែមិនអាចព្យាបាលបានទេ ថែមទាំងមេរោគនោះខ្លាំងជាងមុនទៀតផង ។ ស្នេហា មិនមែនជាអ្វីៗគ្រប់យ៉ាងនៅក្នុងជីវិត ។ (មានស្នេហាតែមួយមុខ ជីវិតរបស់អ្នកទាន់មានក្ដីសុខពេញលេញនៅឡើយទេ) អាក្រក់ឬ ល្អ សឬ ខ្មៅ ស្ថិតលើអណ្ដាត ។
